
ព្រះបាទធម្មិក គឺជាឈ្មោះសៀវភៅរៀបរៀងឡើងដោយព្រភិក្ខុ ហេង មណីចិន្តា បោះពុម្ពនៅឆ្នាំ ១៩៩១។ សៀវភៅនេះបានទទួលការរាប់អាននិងពេញនិយមជាខ្លាំងពីសំណាក់អ្នកអាន ព្រោះជា សៀវភៅដំបូងដែលនិយាយអំពីការគ្រប់គ្រងប្រទេស និងការដឹកនាំតាមបែបពុទ្ធសាសនា។ ព្រះបាទធម្មិក គឺជាអ្នកដឹកនាំឧត្តមគតិសំរាប់សង្គមខ្មែរ ជាពិសេសពេលណាដែល ខ្មែរមានសង្គ្រាម ឬមានវិបត្តិក្នុងសង្គម ដូចជាការជិជាន់ពីអ្នកមានអំណាចជាដើម។ សៀវភៅព្រះបាទធម្មិកត្រូវ បានអ្នកអានលើកយកមកនិយាយត និងអ្នកនិពន្ធលើកអាងជាអំណះ អំណាងជាញឹកញាប់។ ក្រសួងសិក្សាធិការបានយកគោលការណ៍ក្នុងសៀវភៅនេះ មកធ្វើជា សំនួរសំរាប់ប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាញយផងដែរ។
No comments:
Post a Comment