បន្ទប់ (blog) ដែលមាននាមថា ពុទ្ធរាជា នេះ ជាបន្ទប់ស្នើជូន និងបញ្ចេញមតិ លើទស្សនាទាននិងវប្បធម៌ ពុទ្ធរាជា ដែលជាកេរ្តិ៍ដំណែលរបស់ព្រះបាទជ័យវរ្ម័នទី៧។ ហេង មណីចិន្តា To support the study and practices of LEADERSHIP according to Buddhist Teachings. This includes the examples and lessons learned from the Buddha, the Dharma, and the Sangha from previous times up to now. We believe that good leaders would lead people towards the better sustainable world of peace and prosperity. Heng Monychenda
អ្នកដឹកនិងអ្នកនាំ
‹‹
ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកព្រះរាជាមិនប្រកបដោយធម៌ សម័យនោះ ពួកខ្ញុំរាជការក៏មិនប្រកបដោយធម៌ដែរ។ ម្នាលភិក្ខុទាំងឡាយ កាលពួកអ្នករាជការ មិនប្រកបដោយធម៌ សម័យនោះពួកព្រាហ្មណ៍និងគហបតី ក៏មិនប្រកបដោយធម៌ ដែរ។ កាលពួកព្រាហ្មណ៍ និងគហបតីមិនប្រកបដោយធម៌ហើយ សម័យនោះពួក អ្នកនិគមនិងអ្នកជនបទ ក៏មិនប្រកបដោយធម៌ដែរ។ កាលបើអ្នកនិគម និងអ្នក ជនបទ មិនប្រកបដោយធម៌ហើយ
ព្រះច័ន្ទនិងព្រះអាទិត្យក៏គោចរទៅមិនស្មើដែរ។ កាលព្រះច័ន្ទនិងព្រះអាទិត្យគោចរទៅមិនស្មើ ពួកផ្កាយនក្ខត្តឫក្ស ក៏គោចរមិនស្មើ ដែរ។ កាលពួកផ្កាយនក្ខត្តឫក្សគោចរទៅមិនស្មើ
យប់និងថ្ងៃ ក៏ប្រព្រឹត្តទៅមិនស្មើ ដែរ។ កាលយប់និងថ្ងៃ ប្រព្រឹត្តទៅមិនស្មើ ខែនិងកន្លះខែក៏ប្រព្រឹត្តទៅមិនស្មើដែរ។ កាលខែនិងកន្លះខែ ប្រព្រឹត្តទៅមិនស្មើ រដូវនិងឆ្នាំ ក៏ប្រព្រឹត្តទៅមិនស្មើដែរ។
កាល រដូវនិងឆ្នាំប្រព្រឹត្តទៅមិនស្មើ ខ្យល់ក៏បក់មិនស្មើដែរ។ កាលខ្យល់បក់មិនស្មើ ខ្យល់ បក់ខុសផ្លូវទាំងឡាយក៏ប្រព្រឹត្តទៅមិនស្មើដែរ។ កាលខ្យល់បក់ខុសផ្លូវទាំងឡាយ ប្រព្រឹត្តទៅមិនស្មើ ទេវតាទាំងឡាយក៏ខឹងសម្បារ។ កាលទេវតាទាំងឡាយខឹង សម្បារ ភ្លៀងក៏មិនបង្អុរទឹកភ្លៀងមកដោយប្រពៃ។ កាលភ្លៀងមិនបង្អុរទឹកភ្លៀងចុះ មកដោយប្រពៃ ស្រូវទាំងឡាយក៏ឱ្យផលមិនស្មើល្អ ។
ម្នាលភិក្ខុទាំងឡាយ
ពួកមនុស្ស កាលបរិភោគស្រូវដែលឱ្យផលមិនស្មើ
ល្អ រមែងមានអាយុខ្លី មានសម្បុរអាក្រក់ មានកម្លាំងតិច មានអាពាធច្រើន ។
ល្អ រមែងមានអាយុខ្លី មានសម្បុរអាក្រក់ មានកម្លាំងតិច មានអាពាធច្រើន ។
ម្នាលភិក្ខុទាំងឡាយ សម័យណា ពួកព្រះរាជាប្រកបដោយធម៌ សម័យ
នោះ ពួកខ្ញុំរាជការក៏ប្រកបដោយធម៌ដែរ ។ កាលបើពួកខ្ញុំរាជការប្រកបដោយធម៌
។ល។ កាលបើផ្លូវខ្យល់ទាំងឡាយស្មើ ពួកទេវតាមិនខឹងសម្បារ កាលពួកទេវតាមិន ខឹងសម្បារ ភ្លៀងក៏បង្អុរទឹកភ្លៀងចុះមកដោយប្រពៃ ។ កាលភ្លៀងបង្អុរទឹកភ្លៀង
ចុះមកដោយប្រពៃ ស្រូវក៏ឱ្យផលស្មើល្អ ។
នោះ ពួកខ្ញុំរាជការក៏ប្រកបដោយធម៌ដែរ ។ កាលបើពួកខ្ញុំរាជការប្រកបដោយធម៌
។ល។ កាលបើផ្លូវខ្យល់ទាំងឡាយស្មើ ពួកទេវតាមិនខឹងសម្បារ កាលពួកទេវតាមិន ខឹងសម្បារ ភ្លៀងក៏បង្អុរទឹកភ្លៀងចុះមកដោយប្រពៃ ។ កាលភ្លៀងបង្អុរទឹកភ្លៀង
ចុះមកដោយប្រពៃ ស្រូវក៏ឱ្យផលស្មើល្អ ។
ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងឡាយកាលបរិភោគស្រូវដែលមានផលស្មើល្អ រមែងមានអាយុវែង មានសម្បុរល្អ មានកម្លាំង ព្រមទាំងមានអាពាធ
តិច ›› ។
តិច ›› ។
<ម្នាលភិក្ខុទាំងឡាយ
បើគោទាំងឡាយកំពុងឆ្លងទៅ កាលបើគោមេ
ហ្វួងនាំទៅកាន់ផ្លូវខុសកំពង់
ពួកគោទាំងអស់នោះក៏នាំគ្នាទៅកាន់ផ្លូវខុសកំពង់ដែរ ។ មានឧបមាយ៉ាងណា
ក្នុងពួកមនុស្សក៏ដូច្នោះដែរ ។ អ្នកណាដែលគេសន្មតិថា ប្រសើរជាងគេ (ជាប្រមុខគេ) បើអ្នកនោះប្រព្រឹត្តមិនត្រូវតាមធម៌
នឹងមិនបាច់
និយាយទៅថ្វីដល់ប្រជាជនដទៃឡើយ ។
·
បើព្រះរាជាមិនប្រកបដោយធម៌
រាស្រ្តទាំងអស់រមែងដេកកើតទុក្ខ ។
ម្នាលភិក្ខុទាំងឡាយ បើគោទាំងឡាយកំពុងឆ្លងទៅ
កាលបើគោមេ
ហ្វូងនាំទៅកាន់ផ្លូវត្រង់
គោទាំងអស់នោះរមែងទៅកាន់ផ្លូវត្រង់ដែរ
។ មានឧបមាយ៉ាងណា ក្នុងពួកមនុស្សក៏ដូច្នោះដែរ ។
អ្នកណាដែលគេសន្មតិថាប្រសើរជាងគេ(ជាប្រមុខគេ) បើអ្នកនោះប្រព្រឹត្តតាមធម៌
នឹងមិនបាច់និយាយទៅថ្វីដល់ប្រជាជនដទៃ ។
បើព្រះរាជាប្រកបដោយធម៌
រាស្រ្តទាំងអស់រមែងដេកនៅជាសុខ
Subscribe to:
Posts (Atom)