Democracyម្ជូរល្មម

ម្ជូរល្មម +  Democracy

ម្ជូរល្មម គឺជាឈ្មោះរុក្ខជាតិដូចមានរូបខាងក្រោមនេះ។ ផ្លែដែលមានពណ៌ក្រហមនេះ គេយកទៅបកយកស្រទាប់ខាងក្រៅ ទៅប្រើជាម្ជូរសម្រាប់ស្លសម្លម្ជូរផ្សេងៗ។ ដែលហៅថាម្ជូរល្មម ព្រោះម្ជូរមួយប្រភេទនេះ មិនបានធ្វើអោយសម្លនោះជូរជ្រិញទេ បើទោះជាដាក់ច្រើនក្តី  គឺនៅតែជូរល្មមនឹងបរិភោគ។  បើយកមកស្ងោរធ្វើជាថ្នាំបំបាត់ជាតិខ្លាញ់ក្នុងឈាម ទោះជាស្ងោរច្រើនប៉ុណ្ណាក៏នៅតែល្មមនឹងផឹកបាន។  ដូច្នេះបានជាចាស់ៗហៅថាម្ជូរល្មម។

Democracyម្ជូរល្មម ឬ ប្រជាធិបតេយ្យម្ជូរល្មម គឺប្រជាធិបតេយ្យដែលល្មមសក្តិសមនឹងសង្គមខ្មែរ មិននាំអោយជូរជ្រិញ ឬ មិននាំអោយមិនជូរទាល់តែសោះនោះឡើយ។

មជ្ឈិមាបដិបទា(ភាសាបាលី) ឬ មធ្យមប្រតិបត្តិ(ភាសាសំស្ក្រឹត) ជាមូលដ្ឋានដំបូងគេបង្អស់នៃពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ គឺអ្វីក៏ដោយ រួមទាំងការគ្រប់គ្រងបែបប្រជាធិបតេយ្យនិងរបបគ្រប់គ្រងប្រភេទណាក៏ដោយ ត្រូវមានលក្ខណៈមិនតឹងហួសពេកនិងមិនធូរហួសពេក (អន្ត: extreme)។  ពោលគឺល្មម។

#ប្រជាធិបតេយ្យម្ជូរល្មម ជា #ប្រជាធិបតេយ្យមធ្យម ជា #មជ្ឈិមាប្រជាធិបតេយ្យ ដែលគួរយកមកអនុវត្តនៅកម្ពុជា ក្នុងឋានៈដែលប្រទេសនេះមានរដ្ឋធម្មនុញ្ញដែលបានចែងថា ពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

នាំគ្នាជួយនិយាយបន្ថែមពាក្យ ម្ជូរល្មម លើគ្រប់ស្ថាប័នរដ្ឋ ឯកជន សាសនា ការសិក្សា និងក្នុងវិថីជីវិតខ្មែរគ្រប់រូប។

អរព្រះគុណ អរគុណ

ម្ជូរល្មម ខ្លះហៅ ជែងគ្រែង

អង់គ្លេសៈRosella

No comments:

Post a Comment